top of page
  • Facebook
  • Youtube
  • X
  • TikTok

រដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ពីការចាប់ខ្លួនឧកញ៉ាចេន ហ្ស៊ី ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋឆបោកធំនៅអាស៊ី

រដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ពីការចាប់ខ្លួនឧកញ៉ាចេន ហ្ស៊ី ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋឆបោកធំនៅអាស៊ី


រដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ពីការចាប់ខ្លួនឧកញ៉ាចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនហ៍គ្រុប ដែលជាបុគ្គលជាប់ពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មឆបោកនៅអាស៊ី ដែលស្ថិតក្នុងបញ្ជីរខ្មៅរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលពលរដ្ឋចាត់ទុកជារឿងគួរសាទរ និងត្រូវធ្វើ។


នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសពីការចាប់ខ្លួនជនជាតិចិន ៣រូប គឺមានរាយនាមដូចជាលោក Chen Zhi, លោក Xu Ji Liang និងលោក Shao Ji Hui ដែលបានបញ្ជូនទៅកាន់ប្រទេសចិន តាមរយៈប្រតិបត្តិការនៅថ្ងៃទី០៦ មករា ម្សិលមិញនេះ។ បើតាមក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ ជាកិច្ចសហការរវាងមន្ត្រីនគរបាលកម្ពុជា និងមន្ត្រីនគរបាលចិន។ តែយ៉ាងណា ក្រសួងមហាផ្ទៃមិនបានបញ្ជាក់អំពីបទល្មើសអ្វីដែលឈានទៅរកការចាប់ខ្លួននិងបញ្ជូនទៅកាន់ប្រទេសចិននោះឡើយ។


នៅក្នុងចំណោម ពលរដ្ឋ ៣រូបនេះ លោក Chen Zhi ឬ ឧកញ៉ាចេន ហ្ស៊ី ជាបុគ្គលដែលមហាជនចាប់អារម្មណ៍ជាងគេ ខណៈលោកជាឧកញ៉ាដែលមានសញ្ជាតិខ្មែរ តែត្រូវបានមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរនេះរួចទៅហើយនៅខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។


លោកចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនហ៍គ្រុប និងធ្លាប់មានតួនាទីកំពូលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោកហ៊ុន សែន ផងដែរ។


គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២៥ ប៉ុន្មានខែមុននេះ សហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនព្រីនហ៍គ្រុប និងបណ្តាញរបស់ខ្លួនពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញនៅអាស៊ីអាគ្នេយ៍។


ដោយ៖ សំបាន ច័ន្ទដារ៉ា

Comments


bottom of page